ដំណឹងជ្រើសរើសសិក្ខាកាមទៅប្រទេសជប៉ុន

ក្រុមហ៊ុន អាយ.ជី ខនសាល់ធេន ខូ អិលធីឌី ជាក្រុមហ៊ុនដែលបញ្ជូនសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ដែលទទួលបានអាជ្ញាប័ណ្ណ​ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាំងពីឆ្នាំ2010មកម្ល៉េះ។ ក្រុមហ៊ុន អាយ.ជី មានជំនាញនិងបទពិសោធន៍ក្នុងការបញ្ជូនសិក្ខាកាមដោយមាន​ភាពជឿជាក់ និងផ្ដល់ទំនុកចិត្ត​ជាច្រើននាក់​រួច​ម​ក​ហើយ។ ក្រុមហ៊ុនថែមទាំងផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់សិក្ខាកាម​ក្រោយសំភាសន៍ជាប់​ដើម្បីត្រៀមចាកចេញ​ទៅជប៉ុន។ ផ្នែកការងារក្នុងប្រទេសជប៉ុនមានដូចជា៖ កសិកម្ម ឧស្សាហកម្ម ចិញ្ចឹមសត្វ សំណង់ អាហារសមុទ្រ កែច្នៃ...ល...។

លក្ខខ័ណ្ឌក្នុងការដាក់ពាក្យ

- មានអាយុ 18 ដល់ 35 ឆ្នាំ
- កំពស់ 150ឡើងទៅ
- មានការឯកភាពពីគ្រួសារ
- មានអត្តសញ្ញាណប័ណ្ណ(ជនជាតិខ្មែរ) និង សៀវភៅគ្រួសារ
- មានសុខភាពល្អ និងកាយសម្បទារឹងមាំ
- ចេះតស៊ូ និង អត់ធ្មត់ក្នុងការងារ
- គ្មានស្នាមសាក់ និង ពុំមានជាប់ទាក់ទងបទល្មើសផ្សេងៗ

អត្ថប្រយោជន៍

- សំភាសន៍ជាប់ទើបចូលរៀន(សំភាសន៍អត់ជាប់ ពុំមានអស់ប្រាក់)
- មានការងារល្អ ទទួលបានប្រាក់ខែខ្ពស់ចាប់ពី 800-1500 ដុល្លារ
- ទទួលបានបទពិសោធន៍ការងារល្អៗ ចំណេះដឹងពីប្រទេសជប៉ុននិង ភាសា ដែលអាចប្រកបការងារក្រោយពីត្រលប់មកពីប្រទេសជប៉ុនវិញ។

ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: (855) 023 66 00 111/ 076 60 20 111